ខ្ញីត្រូវបានប្រជាជនកម្ពុជា និងតំបន់ប្រទេសនៅ អាស៊ីអាគ្នេយ៍ចាត់ទុកថា ជាមើមរុក្ខជាតិ ដែលមានឳជារស់ ឆ្ងាញ់ព្រោះវា មានរស់ជាតិហើរ និងមិនតែប៉ុន្នោះវាថែមទាំង អាចធ្វើជាឳសថសំរាប់ព្យាបាលជំងឺមួយចំនួន បានយ៉ាងមានប្រសិទ្ធិភាពថែមទៀត។

ដូចសពមួយដង នៅរៀងរាល់មួយសប្តាហ៍ ខេ អិន អេស ញ៉ូស តែងតែធ្វើការបង្ហាញពីរបៀបដាំដំណាំផ្សេងៗដែល ធ្វើអោយលោកអ្នកអាច យកវាមកអនុវត្តន៍អោយបានទៅជាប្រយោជន៍ សំរាប់ជីវភាពរស់នៅ ។

ខាងក្រោមនេះជាវិធី ដើម្បីធ្វើការដាំដើម្បីខ្ញីដោយប្រប្រើថូជ័រនៅជិតផ្ទះយើង ដើម្បីអោយបានទៅជាប្រយោជន៍ ធំ។

ជំហានទី១ៈ រើសទីតាំងនៅកន្លែងដែលមានពន្លឺរថ្ងៃគ្រប់គ្រាន់ មិនមានទឹកលិច  បង្រាប់ដីអោយបានស្មើរ ធ្វើជីកំប៉ុសសំរាប់ដាក់អោយមានគុណភាព ជីជាតិល្អ

ជំហានទី២ៈ ជ្រើសរើសប្រភេទពូជខ្ញីដែលត្រូវដាំ

ជំហានទី៣ៈ ជ្រើសរើសប្រភេទដី(ច្របាច់ដីអោយម៉ត, ដីដំបូក ដំអោយម៉ត់, លាមកគោ ហាលអោយស្ងួត ដំអោយម៉ត់,ផេះអង្កាម, លាយច្របល់ចូលគ្នាអោយសព្វ ហើយគ្រប់ទុកល្បាយនោះរយៈមួយសប្តាហ៍, ស្រោចទឹករៀងរាល់ថ្ងៃ នៅពេលព្រឹក)។

ជំហានទី៤ៈ យើងអាចដាក់ដាំវា ហើយអាចស្រោចទឹកវាជារៀងរាល់ថ្ងៃ ទុករយៈពេល៦ខែ យើងនិងអាចដកយកផល ពីដំណាំខ្ញីនេះបាន។

ចំណាំៈ មុននិងដាំត្រូវយកខ្ញី ទៅត្រាំទឹកពាក់កណ្តាលដើមទុក មួយអន្លើររហូតដល់វាដុះ ពន្លក