ព្យុះ Irma បានវាយប្រហារភាគខាងជើងនៃតំបន់ការ៉ាប៊ីន​ កាលពីថ្ងៃសុក្រដោយបន្សល់ទុកនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ​ ដែលបានបង្ខំអោយមានការបិទទ្វារសាលារៀន និងផ្ទះនៅរដ្ឋហ្លរីដាយ៉ាងច្រើនកន្លែងនៅចុងសប្តាហ៍នេះ។

ព្យុះនេះបោកបក់ពីមហាសមុទ្រ អាត្លង់ទិចនៅភាគអាគ្នេយ៍ប្រទេសគុយបានិងកោះទួកនិងកៃកូស កាលពីព្រឹកថ្ងៃសុក្រ។ ហើយងធ្វើដំណើរឆ្ពោះទៅភាគខាងលិចប្រទេសគុយបានិងបាហាម៉ា។

ក្រុមកាកបាទក្រហមអន្តរជាតិបានធ្វើការប៉ាន់ប្រមាណថាមានមនុស្ស 1.2 លាននាក់ត្រូវបានរំដំចេញពីទីកន្លែងកើតព្យុះ ហើយក៏មានការព្រមានដែរថាវាអាចបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់មនុស្សរាប់លាននាក់។