នៅក្នុងការចិញ្ចឹមជ្រូក នៅក្នុងប្រទេសកម្ពុជា ប្រជាជនចូលចិត្តចិញ្ចឹមតាមបែប លក្ខណៈគ្រូសារ ដោយអោយចំណី តាមរយៈការសំណល់ផ្ទះបាយ និងចំណីផ្សេងៗផលិតដោយខ្លួនឯង ដែលងាយរកនៅតាមភូមិ ជិតៗផ្ទះ។ថ្ងៃនេះ kns-news សូមលើកយកវិធីចិញ្ចឹមជ្រូកតាមបែប បច្ចេកទេសដែលបានទទូលបានផលល្អ ។ នៅក្នុងវិធីនេះ និងលើកយកវិធីតាមលំដាប់លំដោយ ដូចតទៅ៖

១. របៀបជ្រើសរើសពូជជ្រូកសំរាប់ចិញ្ចឹមៈ
– រើសពូជដែលមានដងខ្លួនវែង ជើងត្រង់ធំរឹងមា ដោយមិនខ្វាក់ ដោះច្រើនដែលមានចំនួន១២ ឡើងទៅ។
– ការរើសបា ក៏ដូចគ្នាដែរ ត្រូវរើសយកបាដែរមានអាយុចាប់ពី៨ខែឡើងទៅ ត្រូវរើសយកដងខ្លួនវែង ធំ រាងកោង ត្រកៀករីក ជើងធំបួនរាំងមាំនិងហំហួន សុខភាពល្អ កាយវិការហ័សរហួន ដំណើររាងហំ ត្រចៀកធំវែង កន្ទុយមាំ។
– ជ្រូកមេដែលត្រូវយកមកធ្វើពូជត្រូវរើសជ្រូក មានអាយុចាប់ពី ៦ខែឡើង មានទំងន់១០០ ទៅដល់ ១២០គីឡូក្រាម។

២. របៀបធ្វើទ្រុងនិងទីតាំងសំរាប់ចិញ្ចឹមៈ
– ត្រូវជ្រើសដីដែលមានទីតាំងខ្ពស់មិនលេចទឹកព្រោះងាយស្រួសរៀមចំប្រព័ន្ធបង្ហូរចូលលូឬអាស្តុកអាចវាកុំអោយស្អុយគេជិតខាង។មិនត្រូវរើសទីតាំងដក់ទឹកខ្លាំង ដែលនាំបង្កមេរោគ ។
– គំលាត់ទ្រុងត្រូវធ្វើអោយគ្លាតពីគ្នាអោយឆ្ងាយបន្ទុច មានពន្លឺគ្រប់គ្រាន់ តែមិនក្រៅពេក ដោយសង់ទ្រុងអោយមានខ្យល់ចេញចូលបានល្អ និងបណ្តោយថ្ងៃ។
– ពីទ្រុងមួយទំ មួយអាចធ្វើចន្លោះ ពី១៥ ម៉ែត ទៅ ២០ម៉ែត
– ទំហំទ្រង់អាចធ្វើបាន ចន្លោះ ទទឹង២ម៉ែត បណ្តោយ ២.៥ ម៉ែត
– សំរាប់ទ្រុងមេដែលផើម អាចធ្វើអោយបាន ១.៥ម៉ែត បណ្តោយ និងទទឹង២.៥ ម៉ែត
– សំរាប់ទ្រុងមេកើតកូន អាចធ្វើដូចមេផើមក៏បានដែរ
– រាល់ទ្រង់អាចធ្វើកំពស់១.២ ម៉ែតបាន។

៣. ការមើលថែរក្សា
– មេជ្រូកពពោះត្រូវការ ការពារអោយបានល្អ កុំអោយមានការប៉ះទង្វឹចទៅនិងអ្វីមួយព្រោះវាអាច បណ្តាលអោយរលូតកូនបាន។
– មេដែលកើតបាន៨ថ្ងៃ ត្រូវមុជ្រទឹក លាងសំអាត អោយបានស្អាតកុំអោយមេរោគឆ្លង ជាពិសេសនៅត្រង់ផ្នែកពោះ និងអវៈជីវៈរបស់មេ។
– ត្រូវរកទ្រុងថ្មីអោយមេជ្រូក បន្ទាប់ពីបង្កើតកូនរួចហើយ
– ទ្រុងចាស់ ត្រូវបាចកំបោរសំលាប់មេរោគ ឬ ប្រើថ្នាំសំលាប់មេរោគទិញនៅទីផ្សារ ឬអាចដុសនិងសាប៊ូអោយជ្រះ ហាលទុក រយៈពេលប្រហែល ១សបា្តហ៕