ការចិញ្ចឹមត្រីក្នុងគោលបំណងធ្វើពាណិជ្ជកម្មដោយប្រើទីធ្លាផ្ទះរបស់អ្នកអាចជាវិធីសាស្រ្តនៃការផលិតត្រីយ៉ាងល្អប្រសើ និងប្រើសំរាប់អាហារដែលមាននិរន្តរភាពប្រសិនបើអ្នកធ្វើទៅតាមធ្វើវាតាមបែបធម្មជាតិនោះ ។ អ្នកអាចជីកបានយ៉ាងងាយស្រួលនៅក្នុងសួនច្បាររបស់អ្នកសំរាប់ការចិញ្ចឹមត្រីប្រកបដោយចីរភាពមួយនេះ។

១. ការចិញ្ចឹមត្រីអណ្តែងៈ ក្នុងវិធីសាស្ត្រក្នុងការចិញ្ចឹមត្រីអណ្តែងនេះ ខេ អេក អេស ញ៉ូស សូមលើកវិធីសាស្ត្រុខ្លះក្នុងចិញ្ចឹមដើម្បីអោយបានផល គប់ប្រសើរដែលលោកអ្នកអាចយកទៅអនុវត្តន៍នៅក្នុង ផ្ទះរបស់លោកអ្នកបានដើមិនបាច់បារម្មណ៍ៈ

វិធីធ្វើអាងសំរាប់ចិញ្ចឹមត្រីអណ្តែងៈ
– ទំហំអាង ទទឹង ៤ម និង បណ្តោយ ១២ម និងកំពស់ ១ម។
– កំពស់ទឹកអាចដាក់បាន ដល់ ៨០ សង់ទីម៉ែត
– ត្រូវដាំស្មោះអោយស្អាតព័ទ្ធជុំវិញអាងត្រី
– ការត្រូវធ្វើជណ្តើរខាងស្រះចូលទៅក្នុងប្រហែល ២ម៉ែត ព្រោះងាយស្រួសអោយចំណីវា
– ត្រូវធ្វើខ្នង់ស្រះអោយបានស្អាត់កុំអោយហូរច្រោះ បាក់ដី

របៀបសំអាតអាងចិញ្ចឹមត្រីៈ
– បន្ទាប់ពីជីកស្រះរួចហើយ យើងត្រូវរក្សាដីអោយនៅទំនេរ ហាលវាទុកចូលចំនួន៣ថ្ងៃ
– បាចកំបោរស និងហាល់វាទុកប្រហែល ៤ថ្ងៃដើម្បីអោយងាប់មេរោគ
– កាប់ដើមកន្ទ្រាំងខែត បោះចូលក្នុងស្រះអោយបានទឹកអោយបានច្រើន
– ហើយមូមទឹកដាក់វា ដើម្បីអោយកើត ប្លង់តុង
– ដាក់លាមកគោ ក្របី លាមកមាន់ ចាក់ចូលក្នុងទឹកទុកប្រហែល៨ថ្ងៃ
– ចំរហូតទឹកឡើងព័ណខាវ និងមានចៃទឹកក្នុងអាង

ការព្រលេងកូនត្រីៈ
– តាមបទពិសោធន៍ក្នុងការចិញ្ចឹមរបស់យើងខ្ញុំ ជាដំបូងយើងត្រូវធ្វើតាមលំដាប់លំដោយដូចតទៅនេះ
– ដាក់ត្រីដែលទិញមកពីកសិដ្ឋានចិញ្ចឹមត្រី ហើយយកថង់ដាក់ត្រីចូលទៅត្រាំក្នុងទឹកដើម្បីរក្សាសីតណ្ហភាពទឹក រក្សាវាទុកក្នុងរយៈពេល១០ ទៅ១៥នាទី។
– ១ម៉ ទៅដល់២ម៉ែត អាចដាក់ត្រីបានចំនួន ៨០ទៅ១០០ក្បាល។

បើលោកអ្នកមានចំងល់ក្នុងការចិញ្ចឹមត្រីលោក អ្នកអាចទាក់ទងដោយផ្ទាលមកយើងខ្ញុំ……knsnews12@gmail.com